This is default featured post 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured post 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday 8 December 2011

English Communication Skill part 1-2

http://www.youtube.com/watch?NR=1&v=OlDQTgAAShs&noredirect=1

Monday 5 December 2011

The most beautiful cambodian actress Virak Dara

animal

ឥទ្ធិពល​ភាសា​បាលី​ក្នុង​សង្គម​ខ្មែរ

វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​បាន​បោះ​ពុម្ព​ផ្សាយ​វចនានុក្រម​ថ្មី​មួយ គឺ​វចនានុក្រម បាលី-ខ្មែរ-អង់គ្លេស ក្នុង​គោល​បំណង​ជួយ​សម្រួល​ដល់​តម្រូវ​ការ​ចាំបាច់​របស់​អ្នក​សិក្សា​ ស្រាវជ្រាវ​ពី​ព្រះ​ពុទ្ធ​សាសនា​ទាំង​អស់​ក្នុង​សកលលោក ជា​ពិសេស​ប្រជា​ពល​រដ្ឋ​កម្ពុជា។
ដោយ​ហេតុ​ថា តាំង​ពី​ដើម​រៀង​មក​រហូត​ដល់​បច្ចុប្បន្ន ភាសា​បាលី​នេះ​មិន​ត្រឹម​តែ​ត្រូវ​បាន​គេ​ប្រើប្រាស់​នៅ​ក្នុង​ព្រះ​ពុទ្ធ​ សាសនា​ថេរវាទ​ប៉ុណ្ណោះ​ទេ គឺ​បាន​គ្របដណ្ដប់​មក​លើ​ភាសា​ខ្មែរ​ភាគ​ច្រើន​ដែរ។
តើ​ភាសា​បាលី​នេះ​មាន​សារៈសំខាន់​យ៉ាង​ណា​ក្នុង​ព្រះ​ពុទ្ធ​សាសនា? ហើយ​ភាសា​នេះ​មាន​ដើម​កំណើត​ចេញ​ពី​ប្រភព​ណា​មក?
អ្នក​ស្រី កែវពេជ្រ មេត្ដា រាយការណ៍​អំពី​ប្រវត្តិ​ភាសា​បាលី​មួយ​នេះ។


ភាគ២៖


ភាគ​បញ្ចប់៖


បញ្ជុនអត្ថបទទៅបណ្ដាញផ្សេងៗ

លទ្ធផល​រត់ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរ​ ថ្ងៃនេះ​

ប្រចែងគ្នាចេញដំណើរដើម្បីបានចំណាត់ថ្នាក់ល្អ
ប្រចែងគ្នាចេញដំណើរដើម្បីបានចំណាត់ថ្នាក់ល្អ
ភ្នំពេញ:ការរត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរ ​លើក​ទី១៦ ​ឆ្នាំ២០១១ ​ដែល​បានធ្វើ​នៅ​តំបន់​អង្គរ​ខេត្តសៀមរាប​ នាព្រឹកថ្ងៃទី៤​ធ្នូ ឆ្នាំ២០១១ ​បានបញ្ចប់​ដោយ​គ្មាន​បញ្ហាអ្វីកើតឡើង​នោះ​ទេ។ ​នេះ​បើតាម​ការអះអាង​ពី​លោក ​វ៉ា​ត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​​អូឡាំពិក​ កម្ពុជា។​
​ចំពោះ​លទ្ធផល​ នៃការរត់​ប្រណាំង ពាក់កណ្ដាល​ម៉ា​រ៉ា​តុង គឺផ្នែក​នារី ​ចំណាត់ថ្នាក់​លេខ១ កីឡាការិនី​ Jenny Lundgren ជនជាតិ​ ស៊ុយអែត ក្នុងថេរវេលា​ ១ ​ម៉ោង ​២៥​នាទី​ ២២ ​វិនាទី, លេខ ២ ​កីឡាការិនី Holly Holly Warren ជនជាតិ ញូ​ហ្សេ​លេន ដោយថេរ​វេលា ​១ ​ម៉ោង ​២៩ ​នាទី ​១១ ​វិនាទី និងលេខ ៣ ​កីឡាការិនី​ Vivia Tang ជនជាតិ​សឹង្ហ​បូរី ក្នុងថេរវេលា​ ១ ​ម៉ោង ​៣០ នាទី និង ​២៤ ​វិនាទី។​
ចំណែកផ្នែកបុរស ការ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង នៅព្រឹកមិញ គឺចំណាត់ថ្នាក់​លេខ ១ បានលើកីឡាករ ​Henrik Jannborg ជនជាតិ​ស៊ុយអែត​ ថេរវេលា​ ១​ ម៉ោង​ ១៣ ​នាទី និង ៥​ វិនាទី, ចំណាត់ថ្នាក់​លេខ ២ កីឡាករ Evan Fox ជនជាតិ​អាមេរិក ថេរវេលា​ ១​ម៉ោង​ ១៤ ​នាទី និង ​១៨ វិនាទី និងចំណាត់ថ្នាក់​លេខ ៣ កីឡាករ​ជនជាតិ​ជប៉ុន Mitsuharu Nishioka​ ថេរវេលា​ ១ ​ម៉ោង ១៧ ​នាទី និង ​៤១ វិនាទី។​
រីឯការ​រត់ប្រណាំង ក្នុង​ចម្ងាយ ១០ ​គីឡូម៉ែត្រ ផ្នែក​នារី គឺចំណាត់ថ្នាក់​លេខ ១ បាន​លើ​​កីឡាការិនី​ Corine Koster ថេរវេលា​ ៤៦ ​នាទី ​និង ១២ ​វិនាទី​ ដែល​ជា​កីឡាការិនី​មកពីប្រទេស​ស្វី​ស។ ចំណែកលេខ​ ២ ​កីឡាការិនី​ Gina Strenberg ថេរវេលា​ ៤៦ ​នាទី​ និង ៥៨ ​វិនាទី និង​លេខ​៣ បានលើ​កីឡាការិនី​ Kristina Eriksson ថេរវេលា ​៤៨​នាទី និង ៨ ​វិនាទី។​
​ការ​រត់​ចម្ងាយ ​១០​ គីឡូម៉ែត្រ ផ្នែក​បុរស គឺ​ចំណាត់ថ្នាក់​លេខ​១ បានលើ​កីឡាករ​Amaud Deh ជនជាតិ​បារាំង ក្នុង​ថេរវេលា​ ៣៩ ​នាទី និង ​៤០ វិនាទី, ចំណាត់ថ្នាក់​លេខ ២​ កីឡាករ ​កាំ​ង ធឿន ​ជនជាតិ​កម្ពុជា ក្នុង​ថេរវេលា ​៣៩ ​នាទី ​៤០​ វិនាទី និង​ចំណាត់ថ្នាក់​លេខ ៣ កីឡា​ករ ​កម្ពុជា ​ឈ្មោះ ​សា​រ៉ា តាក់​ ក្នុងថេរវេលា​ ៣៩ ​នាទី និង​ ៥២ ​វិនាទី។​
ចំណែក​ការរត់ប្រណាំង​ចម្ងាយ ​៣ ​គីឡូម៉ែត្រ ​ជា​លក្ខណៈ​គ្រួសារ ដោយចំណាត់ថ្នាក់​លេខ​១ Samuel Penfold ជា​កីឡា​បរទេស លេខ​២ កីឡា​កម្ពុជា ​ហួន គង្គារ និង​ចំណាត់ថ្នាក់​លេខ ៣ ​កីឡា​កម្ពុជា ​ឡឹ​ក សាវឿន។​
​​ការប្រកួតរត់ប្រណាំងពាក់កណ្តាលម៉រ៉ាតុង ​នៅសៀមរាបអង្គរ ឆ្នាំនេះ ​មាន​កីឡាករ​ចូល​រួម​សរុបចំនួន ​៥.១២៩​នាក់។ ​ក្នុងនោះ​កីឡា​បរទេស​ចំនួន ​៣.៣០២​ នាក់ និង​កីឡា​ករកម្ពុជា​ចំនួន​ ១.៨២៧​នាក់៕
Photo by CEN
លោកថោង ខុនបាញ់កាំភ្លើងជាសញ្ញានៃការចេញដំណើរ
Photo by CEN
អ្នកដែលមកដល់ទីមុនគេភាគច្រើនជាកីឡាករបរទេស

មេដឹកនាំ​បក្ស​កុម្មុយនិស្ត​វៀតណាម​​​បំពេញ​ទស្សនកិច្ច​​នៅ​កម្ពុជា​នៅ​ថ្ងៃ​អង្គា​រ​ខាង​មុខ​​

អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម​ លោក​ង្វៀនភូចុង​( Nguyen Phu​ Trong) ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​នៅ​ថ្ងៃ​អង្គារ​ដើម​សប្តាហ៍​ក្រោយ​នេះ។ ​ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​នៅ​កម្ពុជា ​អគ្គលេខាធិការ​បក្សកុម្មុយនិស្ត​វៀតណាម​នឹង​ចូល​ថ្វាយ​បង្គំគាល់​ព្រះមហា​ ក្សត្រ​ អតីត​ព្រះមហាក្សត្រ​ និង​មេដឹកនាំ​កំពូល​ស្ថាប័ន​ជាតិ​ទាំង​បី។ ​វត្តមាន​របស់​មន្ត្រី​ជាន់ខ្ពស់​ទីក្រុង​ហាណូយ​នៅ​កម្ពុជា​នា​ពេល​នេះ ​បាន​កើត​ឡើង ​បន្ទាប់​ពី​សន្និសីទ​កំពូល​រណសិរ្ស​៣​ប្រទេស​កម្ពុជា ​វៀតណាម ​ឡាវ ​ទើប​តែ​បិទ​បញ្ចប់​កាល​ពី​ដើម​សប្តាហ៍​នេះ។
អគ្គ​លេខាធិការបក្ស​កុម្មុយនិស្តវៀតណាម លោក ង្វៀន ភូចុង (Reuters)
អគ្គ លេខាធិការបក្ស កុម្មុយនិស្តវៀតណាម លោក ង្វៀន ភូចុង (Reuters)
សេចក្តី​​រាយ​ការណ៍​​របស់ ប៉ែន បូណា ពី​ភ្នំពេញ
(02:12)
ដំណើរ​ទស្សនកិច្ច​ របស់​អគ្គលេខាធិការ​គណៈកម្មាធិការ​មជ្ឈិមបក្ស​ កុម្មុយនិស្ដ​វៀតណាម​ លោក​ ង្វៀន​ ភូចុង នៅ​​ពេល​នេះ​ធ្វើ​ឡើង​តប​តាម​ការ​អញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ ព្រះបរមនាថ ​នរោត្តម ​សីហមុនី​ ព្រះមហាក្សត្រ​កម្ពុជា។ ​ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​បាន​គេ​ពន្យល់​ថា​ ជា​ទស្សនកិច្ច​មិត្តភាព ​និង​ផ្លូវ​រដ្ឋ ​រយៈពេល ​៣​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​៦ ​ដល់​ថ្ងៃទី​៨​ ខែ​ធ្នូ​ ឆ្នាំ​២០១១។
យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ លោក​ ង្វៀន​ ភូចុង​ នឹង​ចូល​បង្គំគាល់​ព្រះមហាក្សត្រ​សម្តេច​ព្រះបរមនាថ ​នរោត្តម​ សីហមុនី ​និង​អតីត​ព្រះមហាក្សត្រ ​សម្តេចឪ ​នរោត្តម ​សីហនុ ​ព្រមទាំង​មេដឹកនាំ​កំពូល​នៃ​ស្ថាប័ន​ជាតិ​ទាំង​បី​គឺ​លោក ​ជា ស៊ីម ​ប្រធាន​ព្រឹទ្ធសភា,​ លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា ​និង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ​ក្រៅពី​នោះ​ ឥស្សរជន​វៀតណាម​រូប​នេះ​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ជនជាតិ​វៀតណាម​ នៅ​កម្ពុជា​ និង​ទស្សនកិច្ច​ក្នុង​ខេត្ត​សៀមរាប​ផងដែរ។
លោក​ ង្វៀន ភូចុង ​គឺ​ជា​ឥស្សរជន​កំពូល​ម្នាក់​ដែល​ទើប​នឹង​ឡើង​កាន់​តំណែង​ដ៏​សំខាន់​បំផុត​ របស់​ប្រទេស​វៀតណាម ​កាលពី​ដើម​ឆ្នាំ​២០១១។​ មុន​នឹង​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​រើស​ឲ្យ​ឡើង​​កាន់​តំណែង​អគ្គលេខា​ គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្ដ​វៀតណាម ​ដោយ​មហា​សន្និបាត​​បក្សកុម្មុយនិស្ដ​លើក​ទី​១១ ​កាលពី​ខែ​មករា​ ឆ្នាំ២០១១​ លោក​ភូចុង​គឺ​ជា​ប្រធាន​សភា​ជាតិ​វៀតណាម។​ នៅ​មិន​ទាន់​មាន​ប្រភព​ផ្លូវការ​ណាមួយ​ដែល​បញ្ជាក់​អំពី​ខ្លឹមសារ​នៃ​ជំនួប​ ទាំង​នោះ​នៅ​ឡើយ​ទេ។ ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​នឹង​ត្រូវ​គេ​ចេញ​ផ្សាយ​នៅ​ចុង​បញ្ចប់​នៃ​ ទស្សនកិច្ច​​នេះ។
គួរកត់​សម្គាល់​ថា ​ទស្សនកិច្ច​របស់​អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​វៀតណាម​នៅ​ពេល​ នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​សន្និសីទ​ថ្នាក់​កំពូល​នៃ​រណសិរ្ស​៣​ប្រទេស​ កម្ពុជា ​វៀតណាម​ ឡាវ​ ទើប​តែ​បិទ​បញ្ចប់​កាល​ពី​ដើម​សប្តាហ៍​នេះ​នៅ​កម្ពុជា​ដោយ​ផ្តោត​សំខាន់​ទៅ​ លើ​ការ​កសាង​ព្រំដែន​សន្តិភាព ​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងបី។ ទស្សនកិច្ច​នេះ​ក៏​ធ្វើ​ឡើង​ស្រប​ពេល​ដែល​គណបក្ស​កាន់​អំណាច​កម្ពុជា​បាន​ ប្រារព្ធ​ទិវា​កំណើត​រណសិរ្ស​២​ធ្នូ​ ឆ្នាំ​១៩៧៨​ ដើម្បី​រំដោះ​ប្រទេស​ចេញ​ពី​របប​ខ្មែរក្រហម។ «រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា»​ដែល​គាំទ្រ​ដោយ​ប្រទេស​វៀតណាម៕

Twitter Delicious Facebook Digg Stumbleupon Favorites More