Monday 5 December 2011

លទ្ធផល​រត់ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរ​ ថ្ងៃនេះ​

ប្រចែងគ្នាចេញដំណើរដើម្បីបានចំណាត់ថ្នាក់ល្អ
ប្រចែងគ្នាចេញដំណើរដើម្បីបានចំណាត់ថ្នាក់ល្អ
ភ្នំពេញ:ការរត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរ ​លើក​ទី១៦ ​ឆ្នាំ២០១១ ​ដែល​បានធ្វើ​នៅ​តំបន់​អង្គរ​ខេត្តសៀមរាប​ នាព្រឹកថ្ងៃទី៤​ធ្នូ ឆ្នាំ២០១១ ​បានបញ្ចប់​ដោយ​គ្មាន​បញ្ហាអ្វីកើតឡើង​នោះ​ទេ។ ​នេះ​បើតាម​ការអះអាង​ពី​លោក ​វ៉ា​ត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​​អូឡាំពិក​ កម្ពុជា។​
​ចំពោះ​លទ្ធផល​ នៃការរត់​ប្រណាំង ពាក់កណ្ដាល​ម៉ា​រ៉ា​តុង គឺផ្នែក​នារី ​ចំណាត់ថ្នាក់​លេខ១ កីឡាការិនី​ Jenny Lundgren ជនជាតិ​ ស៊ុយអែត ក្នុងថេរវេលា​ ១ ​ម៉ោង ​២៥​នាទី​ ២២ ​វិនាទី, លេខ ២ ​កីឡាការិនី Holly Holly Warren ជនជាតិ ញូ​ហ្សេ​លេន ដោយថេរ​វេលា ​១ ​ម៉ោង ​២៩ ​នាទី ​១១ ​វិនាទី និងលេខ ៣ ​កីឡាការិនី​ Vivia Tang ជនជាតិ​សឹង្ហ​បូរី ក្នុងថេរវេលា​ ១ ​ម៉ោង ​៣០ នាទី និង ​២៤ ​វិនាទី។​
ចំណែកផ្នែកបុរស ការ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង នៅព្រឹកមិញ គឺចំណាត់ថ្នាក់​លេខ ១ បានលើកីឡាករ ​Henrik Jannborg ជនជាតិ​ស៊ុយអែត​ ថេរវេលា​ ១​ ម៉ោង​ ១៣ ​នាទី និង ៥​ វិនាទី, ចំណាត់ថ្នាក់​លេខ ២ កីឡាករ Evan Fox ជនជាតិ​អាមេរិក ថេរវេលា​ ១​ម៉ោង​ ១៤ ​នាទី និង ​១៨ វិនាទី និងចំណាត់ថ្នាក់​លេខ ៣ កីឡាករ​ជនជាតិ​ជប៉ុន Mitsuharu Nishioka​ ថេរវេលា​ ១ ​ម៉ោង ១៧ ​នាទី និង ​៤១ វិនាទី។​
រីឯការ​រត់ប្រណាំង ក្នុង​ចម្ងាយ ១០ ​គីឡូម៉ែត្រ ផ្នែក​នារី គឺចំណាត់ថ្នាក់​លេខ ១ បាន​លើ​​កីឡាការិនី​ Corine Koster ថេរវេលា​ ៤៦ ​នាទី ​និង ១២ ​វិនាទី​ ដែល​ជា​កីឡាការិនី​មកពីប្រទេស​ស្វី​ស។ ចំណែកលេខ​ ២ ​កីឡាការិនី​ Gina Strenberg ថេរវេលា​ ៤៦ ​នាទី​ និង ៥៨ ​វិនាទី និង​លេខ​៣ បានលើ​កីឡាការិនី​ Kristina Eriksson ថេរវេលា ​៤៨​នាទី និង ៨ ​វិនាទី។​
​ការ​រត់​ចម្ងាយ ​១០​ គីឡូម៉ែត្រ ផ្នែក​បុរស គឺ​ចំណាត់ថ្នាក់​លេខ​១ បានលើ​កីឡាករ​Amaud Deh ជនជាតិ​បារាំង ក្នុង​ថេរវេលា​ ៣៩ ​នាទី និង ​៤០ វិនាទី, ចំណាត់ថ្នាក់​លេខ ២​ កីឡាករ ​កាំ​ង ធឿន ​ជនជាតិ​កម្ពុជា ក្នុង​ថេរវេលា ​៣៩ ​នាទី ​៤០​ វិនាទី និង​ចំណាត់ថ្នាក់​លេខ ៣ កីឡា​ករ ​កម្ពុជា ​ឈ្មោះ ​សា​រ៉ា តាក់​ ក្នុងថេរវេលា​ ៣៩ ​នាទី និង​ ៥២ ​វិនាទី។​
ចំណែក​ការរត់ប្រណាំង​ចម្ងាយ ​៣ ​គីឡូម៉ែត្រ ​ជា​លក្ខណៈ​គ្រួសារ ដោយចំណាត់ថ្នាក់​លេខ​១ Samuel Penfold ជា​កីឡា​បរទេស លេខ​២ កីឡា​កម្ពុជា ​ហួន គង្គារ និង​ចំណាត់ថ្នាក់​លេខ ៣ ​កីឡា​កម្ពុជា ​ឡឹ​ក សាវឿន។​
​​ការប្រកួតរត់ប្រណាំងពាក់កណ្តាលម៉រ៉ាតុង ​នៅសៀមរាបអង្គរ ឆ្នាំនេះ ​មាន​កីឡាករ​ចូល​រួម​សរុបចំនួន ​៥.១២៩​នាក់។ ​ក្នុងនោះ​កីឡា​បរទេស​ចំនួន ​៣.៣០២​ នាក់ និង​កីឡា​ករកម្ពុជា​ចំនួន​ ១.៨២៧​នាក់៕
Photo by CEN
លោកថោង ខុនបាញ់កាំភ្លើងជាសញ្ញានៃការចេញដំណើរ
Photo by CEN
អ្នកដែលមកដល់ទីមុនគេភាគច្រើនជាកីឡាករបរទេស

0 comments:

Post a Comment

Twitter Delicious Facebook Digg Stumbleupon Favorites More